ប្រទេសថៃៈ កាលពីពេលថ្មីៗនេះ ស្ថិតនៅទីរួមខេត្តឈុនបុរី ប្រទេសថៃ មានករណីដ៏រន្ធត់មួយ ដោយនារីវ័យក្មេងជនជាតិថៃម្នាក់ បានធ្លាក់ពីលើអគារអាផាតមិន កម្ពស់៣០ជាន់ ស្លាប់យ៉ាងអាណោចអាធ័ម តែអ្វីដែលពិបាកទទួលនោះ គឺនារីរងគ្រោះធ្លាក់ស្លាប់មិនមានសំលៀកបំពាក់ឡើយ។
ពាក់ព័ន្ធជាមួយករណីខាងលើនេះ
សមត្ថកិច្ចបានឈានដល់ឃាត់ខ្លួនសួរនាំមិត្តប្រុសរបស់នារីរងគ្រោះ
ជាជនជាតិកូរ៉េខាងត្បូង ហើយនៅក្នុងបន្ទប់កើតហេតុ គេឃើញមានថ្នាំញៀនប្រភេទK
ថែមទៀតផង ហើយបឋមប៉ូលិសក៏បាននាំខ្លួនបុរសរូបនេះ ដែលមានឈ្មោះ Sung Cheol
ទៅឃុំខ្លួនបណ្ដោះអាសន្ន។ ពេលនេះសមត្ថកិច្ចពុំទាន់ប្រាកដនៅឡើយទេថា
ជាករណីអត្តឃាត ឬជាឃាតកម្មទេ។
យោងតាមសម្ដីសាក្សី
ដែលជាអ្នករស់នៅជិតខាងបានឲ្យដឹងថា បុរសជនជាតិកូរ៉េខាងត្បូងម្នាក់នេះ
ជាមនុស្សចូលចិត្តប្រើប្រាស់គ្រឿងញៀន ព្រមទាំងប្រើប្រាស់អំពើហិង្សារ
លើមិត្តស្រីរបស់ខ្លួនជាញឹកញ៉ាប់ គ្រាដែលនាងនៅរស់។
យ៉ាងណាមិញ
សមត្ថកិច្ចនៅពុំទាន់អាចសន្និដ្ឋានវែងឆ្ងាយឡើយ
តែជំហានដំបូងត្រូវប្រមូលយកវត្ថុតាងនៅបន្ទប់ជនរងគ្រោះ និងពិនិត្យសាកសព
ដើម្បីឲ្យប្រាកដថា ជាករណីអ្វីឲ្យប្រាកដ ៕