នោះៗ ! ក្រោយផ្ទុះស្នេហ៏ខុសជំនាន់ ស្រាប់តែ ដួង ម៉ានិច វៃតបទៅវិញថា..


ប្រិយមឹត្តបានដឹងមកហើយថ្មីៗមានការយល់ច្រលំដោយសារមានការបែកធ្លាយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹក រវវាងកញ្ញា ដួង ម៉ានិច និងតារាចម្រៀងវ័យក្មេង ថៃ អតិជា តិបុត្ររួមទាំងមានវីដេអូស្វិតៗ រហូតធ្វើមហាជនសង្ស័យថា ប្រហែលជាស្នេហាខុសជំនាន់ ព្រមទាំងមានការចែករំលែកយ៉ាងខ្លាំងផងដែរ។
ជាមួយគ្នានេះដែរ ថៃ អតិជាតិបុត្រ ក៏បានចេញសារជាមួយនឹងរូបភាពបកស្រាយដើម្បីបញ្ឆប់ការសង្ស័យពីបងប្អូនអ្នកគាំទ្រដោយថែមទាំងបង្ហោះរូបគូស្នេហ៏របស់ ថៃអតិជាតិបុត្រ យ៉ាងស្រស់ស្អាតផងដែរ។ដោយឡែកក្រោយមកស្រាប់តែតារាសម្ដែងស្រី ដួង ម៉ានិច ក៏បានបង្ហោះសារយ៉ាងដូច្នេះដែរថា៖“យើងមិនអាចហាមចិត្តគេ នឹង មាត់គេមិនអោយគិតអាក្រក់ នឹង និយាយអាក្រក់ពីយើងទេ តែអ្វីដែលយើងអាចគឺបន្តធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងនិងអ្នកជុំវិញ ពេលណាមួយការពិតនឹងលាតត្រដាងទោះជាយូបន្តិចក៏ដោយ។ ខ្ញុំរស់ជាខ្ញុំហើយខ្ញុំមិនរស់ដើម្បីបំពេញចិត្តអ្នកណាទេ។ ពេលដែលអ្នកមានទាន់មានប្រយោជន៍សម្រាប់គេ គេនឹងមើលមិនឃើញចំនុចល្អយើងទេ ពេលដែលយើងមានប្រយោជន៍សម្រាប់គេ គេនឹងលែងខ្វល់ពីចំនុចអាក្រក់របស់យើងហើយ។ ដកស្រង់ចេញពីសៀវភៅរបស់ខ្ញុំ! តែមិនអីទេព្រោះខ្ញុំគ្រាន់តែជាមនុស្សអាក្រក់ ក្នុងកែវភ្នែកមនុស្សអាក្រក់ ។ មនុស្សដែលល្អគេមានតែលើកទឹកចិត្តនឹងជ្រោមជ្រែងយើង មិនមកបំបាក់យើងទេ។ កុំខ្វល់ទុកមិនចំណេញ ដកចេញទើបចំណេញ”។

​ ប្រភពដើម darafb.club

Popular Posts