ទីបំផុត!! សម្តេចតេជោប្រកាសបញ្ឈប់ការទទួលជំនួយ ខណៈដែលគ្រួសារអ្នកស្លាប់មួយនាក់ទទួលបាន​ លើសពីជាង ៩មុឺនដុល្លា ឬជិត៤០០លាន រៀល


យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោឱ្យដឹងមុននេះបន្តិចឱ្យមានជ្រាបថា៖ ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងស្មារតីអាណិតស្រឡាញ់សម្រាប់បងប្អូនជនរងគ្រោះដែលបណ្តាលមកពី
ការរលំអាគារ៧ជាន់នៅខេត្តព្រះសីហនុសប្បុរសជនបានបន្តចូលរួមដោយគិតត្រឹមម៉ោង ៦ល្ងាចថ្ងៃ២៧មិថុនានេះថវិកាបានកើនឡើងពី 2,368,400$ ដល់ 2,512,821$។ ដោយដក300,000$ចែកជូនអ្នករបួស
ថវិកានៅសល់កើនពី 2,068,400$ ដល់2,212,821$សម្រាប់ចែកជូនអ្នកស្លាប់ចំនួន២៨នាក់បានកើនឡើងពី 73,870$ដល់ 79,001$ សម្រាប់សព ម្នាក់(នៅសល់៣២សេន)។ ប្រសិន
គិតទាំងព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការះព្រមទាំងថវិកាពីសំណាក់រដ្ឋសភាព្រឹទ្ធសភា រាជរដ្ឋាភិបាលកាកបាទក្រហមនិងសប្បុសជនចូលផ្ទាល់ផងអ្នកស្លាប់មួយនាក់ទទួលបាន
លើសពីជាង៩មុឺនដុល្លា ឬជិត ៤០០លានរៀល ដែលជួយសម្រាលការលំបាកដល់ក្រុមគ្រួសារដែលនៅរស់។ ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមតាមការអំពាវនាវរបស់ខ្ញុំ។ សម្រាប់កម្លាំងចូលរួមប្រតិបត្តិការរុករកនិងសង្រ្គោះក្រោមការបញ្ជាផ្ទាល់នៅហ្នឹងកន្លែងពីសំណាក់ឯកឧត្តមយន្ត មីនត្រូវបានវាយតម្លៃខ្ពស់និងកោតសរសើរពីគ្រប់ទិសទីដែលខ្ញុំសូមថ្លែងអំណរគុណនិងផ្តល់
នូវមេដាយមាសមួយគ្រឿងម្នាក់។ សម្រាប់ថវិកា ខ្ញុំបានឧបត្ថម្ភម្នាក់ 100$ ជាបុរស និង 200$ជានារីរួចហើយនិងបន្ថែមជូន 100$ម្នាក់ទៀតទាំងបុរសនិងនារីនៅពេលទទួលមេដាយមាសនាពេលខាងមុខ។
ខ្ញុំសូមប្រកាសបញ្ឈប់ការទទួលជំនួយពីសប្បុរសជនចាប់ពីពេលនេះតទៅ និងសូមអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលជួយឈឺឆ្អាលជាមួយជនរងគ្រោះ។
(ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕
សូមអានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម៖


រក្សាសិទ្ធិដោយ៖ Cambofox

Popular Posts