ហ្វេសប៊ុក៖ ចំពោះករណីបាក់អាគារនៅក្រុងព្រះសីហនុ សម្ដេចបានឧបត្ថម្ភដល់កងកម្លាំង ដែលខំជីកកកាយ ដែលមានចំនួនជិតពីរពាន់នាក់ ក្នុងនោះម្នាក់ៗទទួលបាន១០០ដុល្លា ឯនារីវិញគឺបាន២០០ដុល្លា សរុបទឹកប្រាក់ចំនួន152,200$ នេះដោយយោងតាមគណនីរបស់សម្ដេចបានប្រកាសនៅល្ងាចថ្ងៃទី២៥ ខែមិថុនានេះ។ហេតុការណ៍បាត់ស្រុតអគារកំពស់ 7 ជាន់បានបន្សល់ទុកនៅទុក្ខសោកយ៉ាងខ្លាំងចំពោះប្រជាជនកម្ពុជា ជាពិសេសគឺសាច់ញាតិផ្ទាល់របស់ជនរងគ្រោះតែម្តង។
ដោយឡែកនោះមុននេះបន្តិចមានការបង្ហោះចែករំលែកពី
បុរសជប៉ុនម្នាក់ឈ្មោះថា Tomotaka Ara
ជាម្ចាស់ហាងអាហារមួយនៅក្បែរអាគារបាក់នោះ
បានទទួលរងការខូចខាតជាច្រើនសឹងតែទាំងអស់គ្មានសល់
តែសំណាងហើយដែលមិនមានគ្រោះថ្នាក់ដល់ជជិវិតនៃក្រុមគ្រួសារគាត់។
បុរសជនជាតិជប៉ុននេះបានស្នើសុំឲ្យសមត្តកិច្ចចពាក់ព័ន្ធជួយរកយុត្តិធម៌ផង
ព្រោះក្នុងឧបទេវហេតុនេះ លោកបានបាត់បង់ទ្រព្យសម្បត្តិគ្មានសល់
ហើយគ្មានការឧបត្តម្ភពីរនរណាម្នាក់នៅឡើ់យ។



