អុញនោះ!! លោក ជា ពិសី ចេញមុខបកស្រាយការពិត ក្រោយបណ្តាញព័ត៌មានចុះផ្សព្វផ្សាយថាលោក…


យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា៖ កាលពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ Page Facebook មួយចំនួន បានបង្ហោះ រូបភាព និង វីឌីអូ អំពីខ្ញុំ គ្រាដែលខ្ញុំបាទបានបិទភ្នែភ សំងំ មួយសន្ទុះ ដោយសារភាពអស់កម្លាំង បូករួមទាំង បញ្ហាសុខភាពផ្ទាល់ខ្លួនផងនោះ ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលម្សឹលមិញ នៅកោះពេជ្រ ដោយបានបង្ហោះចែកចាយក្នុងបណ្តាញសង្គម។
ខ្ញុំបាទសូមឆ្លើយតប និងបកស្រាយជូន សាធារណៈមតិ មេត្តាជ្រាបថា ៖ ប៉ុន្មានថ្ងៃមកនេះ ម្ដាយជរារបស់ខ្ញុំ អាយុ ៨០ ឆ្នាំ កំពុងមានជម្ងឺជាទម្ងន់ និងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ។ កាតព្វកិច្ចដ៏ធំបំផុតរបស់ខ្ញុំ ក្នុងនាមជាកូនកត្តញ្ញូមួយរូប ខ្ញុំតែងតែទៅមើលថែរទាំ ម្ដាយរបស់ខ្ញុំ ស្ទើរតែរៀងរាល់ យប់ក្រោយបានសម្រាកពីការដឹកនាំការងាររដ្ឋបាលរួចមក


គាប់ជួននៅយប់ថ្ងៃទី២៥ ខែមិថុនាកន្លងមកនេះ ខ្ញុំបាទ បានទៅមើលថែរ ម្ដាយជរា ឈឺធ្ងន់ រហូតដល់ម៉ោងជាង២យប់ រំលោងអាធ្រាតថ្ងៃទី២៦ ខែមិថុនា ទើបនឹងបានសម្រាកប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងថ្ងៃដដែលនោះ វេលាម៉ោង ៥ព្រឹក ខ្ញុំបាទត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីទៅដឹកនាំកម្លាំងមហាជន ចូលរួម កម្មវិធី នៅឯកោះពេជ្រទៀត។
ខ្ញុំបាទសូមការអធ្យាស្រ័យពី សាធារណៈមតិ ទូទាំងប្រទេស ពិសេស ខ្ញុំបាទ សូមការអភ័យទោសដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះកាយវិការមិនសមរម្យក្នុងអង្គពិធីកាលពីម្សិលមិញ ដោយអចេតនានេះ ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ខ្ញុំបាទ។
សូមអរគុណសម្រាប់ការដាស់តឿនក្នុងន័យស្ថាបនា
សូមអានខ្លឹមសារទាំងស្រុងរបស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ដូចខាងក្រោម៖




រក្សាសិទ្ធិដោយ៖ Cambofox

Popular Posts