
វេជ្ជបណ្ឌិតម្នាក់នេះ មានឈ្មោះ ហេង សេងហ៊រ ជាគ្រូពេទ្យផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដែលត្រូវនគរបាលតាមចាប់ខ្លួន ក្រោយរងការចោទថា បានប៉ងចាប់រំលោភអ្នកគ្រូពេទ្យម្នាក់ នៅក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ បើតាមលោកស្នងការ នៅពេលនេះជនសង្ស័យស្ថិតក្រោមការសួរនាំនៅឡើយ ពីសំណាក់ក្រុមសមត្ថកិច្ចជំនាញរបស់លោក មុនបញ្ជូនទៅកាន់តុលាការ។
គួរបញ្ជាក់ថា នៅយប់កើតហេតុ នារីរងគ្រោះ បានដើរចូលក្នុងបន្ទប់ទឹក ស្រាប់តែត្រូវលោកវេជ្ជបណ្ឌិតចូលទៅតាមក្រោយ ហើយចាប់ឱបនាងពីក្រោយ ប៉ុនប៉ងរំលោភ ប៉ុន្តែនាងរងគ្រោះរើបម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ។
ប៉ុន្តែវេជ្ជបណ្ឌិតរូបនោះ បន្តដេញតាមនាងរហូតទៅដល់បន្ទប់គេងទៀត ដោយចាប់នាង អង្អែលភ្លៅ ធ្វើឲ្យនាងភ័យ ហើយរត់ចេញពីបន្ទប់ដេកទៅដេកជាមួយមិត្តភក្កិរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា៕

